គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០៣ខ្សែ
2019-01-11 01:42:02

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០៣ខ្សែ ដោយមានបណ្តោយសរុប ២១៩០ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់ ៥ហ៊ុន ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ដោយរួចរាល់ជាស្ថាពរ ដែលបានចំណាយថវិកាសរុបចំនួន១០,០០០ដុល្លា ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញនាំយកថវិកាដំណាក់កាលទី១ ចំនួន៤,០០០ដុល្លា ដើម្បីប្រគល់ជូនក្រុមបច្ចេកទេសសាងសង់ផ្លូវផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦