គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅពី មន្ត្រី នៃស្ថានទូតកម្ពុជាប្រចាំប៊ែលហ្សិក
2019-01-11 02:53:06

នាថ្ងៃ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤៥នាទីរសៀល ម៉ោងនៅប្រទេសប៊ែលហ្សិក គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសមាជិកព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) នៃប្រទេសប៊ែលហ្សិក ត្រូវបានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅពីលោក ស្វាយ ណារិន ទីប្រឹក្សា, លោកស្រី ទិត្យ ឧស្សាហ៍ លេខាទី២ និងលោក ហែម សេណារ៉ា មន្ត្រី នៃស្ថានទូតកម្ពុជាប្រចាំប៊ែលហ្សិក ព្រមទាំងតំណាង PFWB រួមមាន លោកជំទាវ Véronique WAROUX សមាជិកាសភា, លោកស្រី Viviane GERARD និងលោក Bruno GEVERT នៅអាកាសយានដ្ឋានអន្តរជាតិប៊ែលហ្សិក និងបានជូនដំណើរគណៈប្រតិភូទៅស្នាក់នៅ Château Jemeppe នៃខេត្ត Luxembourg។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦