គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ឯក កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន
2019-01-17 03:06:43




នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ឯក កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣៥នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅវត្តចំប៉ា(ផ្លូវជាតិលេខ១) ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦