គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តម អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម
2019-01-23 08:34:06

នារសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តម អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា   ដើម្បីសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តួនាទីរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ការអនុវត្ត ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការថ្នាក់មូលដ្ឋាន ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ និងនីតិវិធីគម្រោងផែនការថវិកា គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់ និងបញ្ហាការងារពាក់ព័ន្ធទៅនឹងគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ និងបញ្ហាផ្សេងៗ ដោយ ​ មានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ សរុបចំនួន៦២នាក់ មកពីឃុំហាន់ជ័យ ឃុំកៀនជ្រៃ ឃុំរំចេក ឃុំរអាង ឃុំអំពិល ឃុំក្រឡា ឃុំវិហារធំ ស្រុកកំពង់សៀម។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦