គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
2019-02-01 08:33:37

នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ... បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្វាយបង្គំព្រះសង្ឃ ... នៅភូមិទី១០(អតីតភូមិកណ្តាលកោះសូទិន ដែលជាភូមិកំណើតរបស់សម្តេច ...) និងតាមបណ្តាភូមិ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ​ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន ... ផងដែរ ។ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្តេច ក៏បានអញ្ជើញចូលពិនិត្យការដ្ឋានកំពុងសាងសង់ អាគារសិក្សា មួយខ្នងមាន៥បន្ទប់ ខ្ពស់ផុតពីដី ... ដែលជាអំណោយឧបត្ថម្ភផ្ទាល់របស់សម្តេច ជូនសាលា បឋមសិក្សាកណ្តាលកោះខាងត្បូង ស្ថិតក្នុងភូមិទី៥ ផងដែរ ...៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦