គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ គឹមស៊ាន
2019-02-04 01:26:56

ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធឧបាសក សាយ គឹមស៊ាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:៤៥ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃប្រារព្ធធ្វើនៅវត្តវិសុទ្ធវស្សា កណ្ដាលកោះសូទិន ស្ថិតនៅភូមិ១០ ឃុំកោះសូទិន ខេត្តកំពង់ចាម ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦