គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
2019-02-14 03:22:52

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បនា ការងារ បណ្តុះបណ្តលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលទ្ធផលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំជាស្ត្រី ដែលរៀបចំដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដោយមានការចូលរួមពីសិក្ខាកាមជាសមាជិការមកពីក្រសួងស្ថាប័ននានាមួយចំនួននៅរាជធានីភ្នំពេញសរុបចំនួន១០៦នាក់ នៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន។

អង្គសិក្ខាសាលា ប្រព្រឹត្តទៅរយៈពេល១ថ្ងៃមានការធ្វើបង្ហាញស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដោយលោកជំទាវ ឡុង បូណារ៉េក លោកស្រី អ៊ូ សុគន្ធី និងលោកស្រី តែ ដាលីន ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦