គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម​ ម៉ម​ ប៊ុននាង​ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
2019-02-15 01:36:19

គណៈប្រតិភូគណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា​) ដឹកនាំដោយឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ​ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំ​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ ឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរីនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​។
បន្ទាប់ពីជួបពិភាក្សារួចមកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ បានអញ្ជេីញចុះត្រួតពិនិត្យស្ថានភាពបង្គោល​ និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដែលមានព្រំប្រទល់ជាប់គ្នារវាងប្រទេសកម្ពុជា​ និងប្រទេសវៀតណាម៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦