គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាអញ្ជើញសួរសុខទុក្ខនិងសម្តែងការគួរសមជាមួយ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង
2019-02-20 07:19:39

ក្នុងឱកាសអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរីនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជេីញសួរសុខទុក្ខសម្តែងការគួរសមជាមួយ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាកម្ពុជា នាភូមិគ្រឹះ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្កុង សង្កាត់បឹងកន្សែងក្រុងបានលុង។

ក្នុងឱកាសនោះដែរឯកឧត្តម ឈិត គឹមយាត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចវិបុលសេនាភក្តី
សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជូនចំពោះឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ។ហើយក្នុនាមគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្តមគោរពជូនពរឯកឧត្តម ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគារព្យាធិទាំងឡាយទាំងពួង ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់កូនចៅ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦