គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានចុះសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តរតនគិរី
2019-02-21 00:31:42

នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ ស្នងការនគបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម គិត ទ្រី អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ការផ្តល់ប័ណ្ណការងារ ការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ការគ្រប់គ្រង ការផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា៖វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនវដ្តី  ព្រមទាំងការងារប្រឈម និងបញ្ហាលំបាកដែលខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦