គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម
2019-02-22 01:52:54

តបតាមការអញ្ជើញរបស់សហព័ន្ធនារីវៀតណាម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយឆ្លងកាត់ច្រកអន្តរជាតិសាម៉ាត​ ស្ថិតក្នុងខេត្តតៃនិញ​ ប្រទេសវៀតណាម។

គណៈប្រតិភូអមដំណើរក្នុងឱកាសនោះ រួមមាន៖ លោកជំទាវ មុំ សណ្តាប់ លេខាធិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាជាមួយនឹងសហព័ន្ធនារីវៀតណាម ឲ្យកាន់តែប្រសើរឡើងថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦