គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានទៅទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរអង្កាល់
2019-02-22 09:33:23

បន្ទាប់ពីជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍(គណៈកម្មការទី៧ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានទៅទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរអង្កាល់ គ្មានសំណល់ប្លាស្ទិក និងរមណីយដ្ឋានទេសចរណ៍ត្រពាំងសង្កែ ដើម្បីធ្វើការស្វែងយល់ពីការអភិរក្សតំបន់ធម្មជាតិនានា និងការអភិវឌ្ឍន៍ថ្មីៗដែលបាននឹងកំពុងអនុវត្តនៅតំបន់នោះ ដែលមានទីតាំងស្ថិតនៅខេត្តកែប និងខេត្តកំពត។

គណៈកម្មការបានកត់សម្គាល់ពីសក្តានានុពលនៃទីតាំងរមណីយដ្ឋាធម្មជាតិ ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើន។ រៀងរាល់ឆ្នាំ ដោយមានព្រៃកោងកាង ជីវៈចម្រុះ និងភ្ញៀវជាតិ អន្តរជាតិ មកដើរកំសាន្តតាមរដូវបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកជាហូរហែរ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកទឹកចិត្ត និងជំរុញអោយមន្ទីរពាក់ព័ន្ធសហការគ្នាក្នុងការ​អភិរក្ស​ទីតាំង​ប្រវត្តិ​សាស្រ្ត​មួយ​នេះ ​ដើម្បី​ទុក​ជា​កេរ្តិ៍​ដំណែល​ប្រវត្តិ​សាស្ត្រ​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦