គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញជួបសំណេះសំណាង និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
2019-02-22 09:35:53

បន្ទាប់ពីជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តស្ទឹងត្រែងរួចមក នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩  នៅទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាង និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដឹកនាំដោយនាយឧត្តមសេនីយ៍ត្រី ញ៉ែម សារឹម នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល  ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើដំណើការនៃការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសឆ្លងដែន នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ ចូលនៅតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងបញ្ហប្រឈមនានាក្នុងអនុវត្តកាងារនាពេលកន្លងមក។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងស្វែយល់អំពីវឌ្ឍនភាពលើវិស័យនានានៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦