គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន​ និងឯកឧត្តម ទឹម ផន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង
2019-04-01 00:52:18

នារសៀលថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមីនាំ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល និងលោក ពា ស៊ា ប្រធានក្រុមប្រឹក្សាឃុំព្រៃទឹង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង ភូមិឈើទាល ភូមិគោករកា ភូមិបឹងជ័រ និងភូមិខ្នា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ៣២គ្រួសារ ។

ក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តម ក៏បានពាំនាំនូវការសួរសុខទុកពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាដើម។ ទន្ទឹមនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានលើកឡើងអំពីការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងតស៊ូរំដោះប្រទេសជាតិយើងពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យដូចអ្វីឃើញផ្ទាល់នឹងភ្នែកស្រាប់។ ជាមួយគ្នានោះ លោកជំទាវ និងឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលកើតឡើងដោយសារបម្រែបម្រួលអាកាស និងសូមឲ្យប្រកាន់យកភ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជៀសវាងការកើតជំងឺឆ្លង និងជំងឺរាលត្បាតផ្សេងៗ។

គួរបញ្ជាក់ថា ៖ ក្នុងពិធីចុះសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ មី ០១កេស ស្ករស ០១កញ្ចប់ តែ ០១កំប៉ុង ទឹកសុីអុីវ ០១យួរ មីសួរ ០១កេស សរសៃគុយទាវ ០១កញ្ចប់ នំធុង ០១ធុង នំ ០១ប្រអប់ តាំងហ៊ុន ០១កញ្ចប់ ម្ស៉ៅស៊ុប ០១កញ្ចប់ និងថវិកា ១០,០០០៛ ( ដប់ពាន់រៀលគត់ )៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦