គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមរៀបចំសិក្ខាសាលាស្តីពី សភា និងអង្គការតំបន់
2019-04-03 07:46:46

នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី សភា និងអង្គការតំបន់ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ដោយមានការគាំទ្រពីវិទ្យាស្ថានសភាកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងមានការធ្វើបទបង្ហាញពីលោកXavier Button ជាការីជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាយោបល់ នៃវិទ្យាស្ថានអឺុរ៉ុប ដើម្បីការសិក្សានៅអាស៊ី(ទីក្រុងព្រុចសែល)៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦