គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបប្រជុំជាមួយនឹងក្រុម ប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាស្វែងយល់អំពីការអនុវត្តន៏តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ
2019-04-08 00:55:32

ព្រឹកថ្ងៃទី០៧ខែមរសាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបប្រជុំជាមួយនឹងក្រុម
ប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាស្វែងយល់អំពីការអនុវត្តន៏តួនាទី
ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនិងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមក៏បាន លើកឡើង អំពីតួនាទីសំខាន់របស់ក្រុមប្រឹក្សាត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរដោយយោងតាមផែនការ អភិវឌ្ឍ០៣ឆ្នាំរំកិលរបស់ឃុំស្របតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និង វិសហ
មជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦