គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនូវមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ ដែលប្រព្រឹត្តទៅនៅសាល Al Dafna Plenary Hall ក្នុងសណ្ឋាគារសេរ៉ាតោនទីក្រុងដូហា
2019-04-08 01:04:46

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ គណៈប្រតិភូសភាជាតិកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ ក្រោមការដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន     គណៈកម្មការទី១ព្រឹទ្ធសភា និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនដូចជា៖ កិច្ចប្រជុំសម្របសម្រួលសភាតំបន់អាស៊ី, កិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រី, កិច្ចប្រជុំអាស៊ានបូកបី, កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាបយអាស៊ីប៉ាស៊ីហ្វិក, និងជំនួបក្រៅផ្លូវការជាមួយគណៈប្រតិភូសភានានាជាច្រើន។ នៅល្ងាចថ្ងៃដដែល វេលាម៉ោង១៩.៣០នាទី គណៈប្រតិភូយើងបានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនូវមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ ដែលប្រព្រឹត្តទៅនៅសាល Al Dafna Plenary Hall ក្នុងសណ្ឋាគារសេរ៉ាតោនទីក្រុងដូហា រដ្ឋកាតា ក្រោមព្រះរាជាធិបតីភាពរបស់ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani, ព្រះមហាក្សត្រនៃរដ្ឋកាតា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦