គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ១១២ រូប នៅសាលបណ្ណាល័យវិមានព្រឹទ្ធសភា
2019-04-08 10:10:29

នាព្រឹកថ្ងៃចន្ទ ៤កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ១១២ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលបណ្ណាល័យវិមានព្រឹទ្ធសភា។

គ្រឿងឥស្សរិយយសដែលបំពាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមមាន មេដៃប្រាក់ការងារ ចំនួន២៥រូប
មេដៃមាសការងារចំនួន២៨ រូប
គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់អស្សឫទ្ធិ ចំនួន ១១រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឫទ្ធិ ចំនួន ១១រូប
គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ចំនួន ៤ រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា ចំនួន ៧រូប
គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ចំនួន ១ រូប គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ ធិបឌិន្ទ ចំនួន ២រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ ចំនួន ៧រូប
គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំនួន ១រូប
គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ចំនួន ១រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ៥រូប
គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន ៤រូប
គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន ៣រូប
និងគ្រឿងឥស្សរិយយស ជាតូបការ ចំនួន ២រូប៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦