គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៉ុល លឹម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន ជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនជាជនពិការ ក្នុងក្រុងបាត់ដំបង
2019-04-09 09:27:28

នាព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន ជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនជាជនពិការ ក្នុងក្រុងបាត់ដំបង និងមន្ត្រី នគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស្ថិតនៅខេត្តបាត់ដំបង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦