គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសភាជាតិកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែមជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន ជុងហ្គុង អគ្គលេខាធិការសហភាពអន្តរសភា
2019-04-10 03:38:04

 

ក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និសបាតហភាពអន្តរសភាលើកទី១៤០ នៅទីក្រុងដូហា រដ្ឋកាតាពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសភាជាតិកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន ជុងហ្គុង អគ្គលេខាធិការសហភាពអន្តរសភា ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់កម្ពុជា ដោយផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនលំហរនយោបាយ និងប្រជាធិបតេយ្យ សំដៅធានាឲ្យបាននូវនូវការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យពហុបក្សប្រកបដោយសន្តិភាព និងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសហភាពអន្តរសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦