គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីម៉េមាយ ចំនួន ១០គ្រួសារ
2019-04-10 08:42:09

នាថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ ព្រឹក គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោក ចាប ណុល អភិបាលស្តីទី នៃគណៈអភិបាលស្រុករមាសហែក បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីម៉េមាយ ចំនួន ១០គ្រួសារ រស់នៅភូមិអង្គញ់ ភូមិត្រពាំងធំ ភូមិឈើទាល ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បាននាំយកនូវអំណោយផ្តល់ជូនប្រជាពលរដ្ឋចូលរួមទាំងអស់ ដោយក្នុងមួយគ្រួសារ ទទួលបានរួមមាន ៖ មី ០១កេស ទឹកក្រូច ០២ដបធំ នំ ០១ធុងធំ ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល )៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦