គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ក្នុងពិធីប្រជុំជួរកងកម្លាំងនគរបាលស្រុក និងកម្លាំងប្រជាការពារ ដើម្បីផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំខែ្មរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
2019-04-10 09:24:48

នាព្រឹក ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ចូលរួមជាមួយ ឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរង និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យកិច្ចការនគរបាលស្រុកមង្គលបូរី, លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី និងលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក ក្នុងពិធីប្រជុំជួរកងកម្លាំងនគរបាលស្រុក និងកម្លាំងប្រជាការពារ ដើម្បីផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំខែ្មរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលចូលរួម សរុប១២៥នាក់ និងប្រជាការពារ សរុប១០២នាក់។ ក្នុងពិធីខាងលើ គណៈអធិបតី បានឧបត្ថម្ភទឹកផ្លែឈើ ចំនួន១៤កេះ, ទឹកក្រូចដបតូច ចំនួន១៥យួរ, ទឹកសុទ្ធអង្គរពូរូ ចំនួន៣០កេះ, មី ចំនួន២៨កេះ និងទឹកស៊ីអ៊ីវ ចំនួន១៣យួរ។ ក្នុងនោះ ឯកឧត្តម  ឈើយ ចាន់ណា បានឧបត្ថម្ភថវិការ ចំនួន១លានរៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦