គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុ សារឹទ្ធ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ដោយបន្តផ្តោតលើប្រធានបទសំខាន់ៗ មកធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក
2019-04-11 01:23:24

នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ដោយបន្តផ្តោតលេីប្រធានបទសំខាន់ៗ មកធ្វេីការពិភាក្សា និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក រួមមាន ៖

១- បទបង្ហាញដោយប្រទេស Germany
ស្តីពី វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់
និងការផ្លាស់ប្តូរកម្មវិធី សម្រាប់មន្រ្តីសភា ។

២- បទបង្ហាញដោយប្រទេស Georgia
ស្តីពី កិច្ចសហប្រតិបត្តិការក្នុងតំបន់
អត្ថប្រយោជន៍ និងទស្សនៈវិស័យ ។

៣- បទបង្ហាញដោយប្រទេស Spain
ស្តីពី ការគ្រប់គ្រងវិសាលភាពនៃរដ្ឋាភិបាលដោយព្រឹទ្ធសភា
វត្តមានរបស់ប្រធានសភា នៅក្នុងកិច្ចប្រជុំពេញអង្គ ។

៤-កិច្ចពិភាក្សាទូរទៅ ស្តីពី មន្រ្តីសភា និងសមាជិកសភា៖ ការរំពឹងទុក និងការការពារ ។

៥- បទបង្ហាញរបស់អាហ្រ្វីកខាងត្បូងស្តីពី ការត្រួតពិនិត្យលេីដំណេីការអនុវត្តរបស់ស្ថាប័ន និងការកែទម្រង់ ដេីម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាអាហ្រី្វកខាងត្បូង ។

ក្រៅពីនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញចូលជួបពិភាការងារជាមួយនឹងឯកឧត្តមអគ្គលេខាធិការសហភាពអន្តរសភា និងជួបពិភាក្សាការងារជាមួយនឹងលោកស្រី Norah Babic ប្រធាននាយកដ្ឋានលទ្ធិប្រជាធិបតេយ្យ នៃសហភាពសភា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦