គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ទី១ ជំទប់ទី២
2019-04-11 01:35:10

នារសៀលថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោក កែវ ពិសី អភិបាលនៃអភិបាលស្រុកមេសាង បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្នេស អំពីបញ្ហាពាក់ព័ន្ធនឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ នៅសាលាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បានផ្តល់ថវិកាឧបត្ថម្ភជូនសមាជិកចូលរួមទាំងអស់ សរុបចំនួន ១៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល ) ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦