គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ
2019-04-11 07:30:13

នារសៀលថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោក ចាប ណុល អភិបាលស្តីទី នៃគណៈអភិបាលស្រុករមាសហែក បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃធំ អំពីបញ្ហាពាក់ព័ន្ធនឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ នៅសាលាឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បានផ្តល់ដល់សាលាឃុំនូវថវិកាចំនួន ១,០០០,០០០៛ ( មួយលានរៀល ) ក្នុងនោះ ៥០០,០០០៛ (ប្រាំរយពាន់រៀល) សម្រាប់ចូលរួមបដិភាគក្នុងការកសាងស្ពានប្រវែង ៧០ម៉ែត្រ ឆ្លងកាត់ពីភូមិសណ្តោរទៅភូមិចុងព្រៃ និងចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀល)ទៀត សម្រាប់រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ព្រមទាំងបានឧបត្ថម្ភសមាជិកចូលរួមទាំងអស់ សរុប ១២នាក់ ក្នុងម្នាក់ថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល ) ផងដែរ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦