គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាវនៅ បញ្ញា ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព
2019-04-11 08:06:38

កាលពីព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាវនៅ បញ្ញា ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧:០០នាទី ព្រឹក ក្នុងជន្មាយុ៤១ឆ្នាំ ដោយជម្ងឺគាំងបេះដូង។

សពរបស់ឯកឧត្តម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១១ ផ្លូវលេខ៥០២ សង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦