គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ឫទ្ធី បានអញ្ជើញដឹកនាំប្រជ៉ំពិនិត្យពិភាក្សាការរៀបចំពិធីបុណ្យសពរបស់ ឯកឧត្តម ជុំ វង
2019-04-13 15:58:56

នារសៀលថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងរិស្ថាន (គណៈកម្មការទី៣ព្រឹទ្ធសភា) បានអញ្ជើញដឹកនាំប្រជ៉ំពិនិត្យពិភាក្សាការរៀបចំពិធីបុណ្យសពរបស់ ឯកឧត្តម ជុំ វង លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦:០០នាទី ព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត។
សពរបស់ឯកឧត្តម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្ប ទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន របស់ឯកឧត្តម ដែលស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦