គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសាលាខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម​ យឹម សុខុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​ ជុំ វង
2019-04-14 06:19:36

នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសាលាខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​ ជុំ វង លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦:០០នាទី​ព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តម​ ជុំ វង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្ប​ទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន របស់ឯកឧត្តម ដែលស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦