គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈិត គឹមយាត អនុប្រធាន គណៈកម្មការទី៥ដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា ចូលរួមកិច្ចប្រជុំAPA នៅទីក្រុង Naryan-Mar
2019-04-22 02:21:26

 

ទីក្រុង Naryan-Mar សហព័ន្ធរុស្ស៊ី៖ នាថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឈិត គឹមយាត អនុប្រធាន គណៈកម្មការទី៥ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សភាតំបន់អាស៊ី (APA) នៅទីក្រុង Naryan-Mar សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៦-២៣ ខែមេសា ឆ្នាំ២០១៩ ហេីយគណៈប្រតិភូសភាកម្ពុជាបានចូលរួមពិភាក្សា និងអនុម័ត លើរបៀបវីរៈចំនួន ៤ មានដូចជា ទី១. សេចក្តីព្រាងស្តីពី ទីផ្សាថាមពលរវាងបណ្តាប្រទេសអាស៊ី ទី២. សេចក្តីព្រាងស្តីពីការបង្កើតទីផ្សារថាមពលអាស៊ី ទី៣. សេចក្តីព្រាងបញ្ហាបរិស្ថាន ទី៤. សេចក្តីព្រាងកិច្ចការហរិញ្ញវត្ថុពាក់ព័ន្ធនឹងការធានាកិច្ចខិតខំលើកំណើនសេដ្ឋកិច្ច។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦