គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ អញ្ជើញជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
2019-04-22 02:37:14

ថ្ងៃទី២០ខែមេសាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងឈ្វេងយល់អំពី
វឌ្ឍភាព និងការអនុវត្តន៏តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានលើកឡើងអំពី តួនាទី និងភារកិច្ចសំខាន់របស់ក្រុមប្រឹក្សាឃុំត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរដោយយោងតាមផែនការ អភិវឌ្ឍ០៣ឆ្នាំរំកិលរបស់ឃុំស្របតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន និងជំរុញអនុវត្តន៏ជាប្រចាំគោលការណ៍ភូមិឃុំមានសុវត្ឋិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦