គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម កែវ ចាន់ណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងសន្និធិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
2019-04-24 02:33:34

នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រ​ប់គ្រងសន្និធិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៩៨នាក់ នៅសណ្ឋាគារ Apsara Angkor Resort and Conference ខេត្តសៀមរាប។

 

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ពង្រឹងសមត្ថភាព និងលើកកម្ពស់សម្ថភាព របស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាពិសេសចំពោះមន្ត្រីអនុវត្តផ្ទាល់លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

 

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱ្យសិក្ខាកាមទទួលបាននូវចំណេះដឹងអំពី៖

- បទប្បញ្ញាត្តិ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- សារៈប្រយោជន៍ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- វិធាន និងនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ

- ការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងការថែទាំទ្រព្យសម្បត្តិរដ្ឋ

- ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមវិធីកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦