គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
2019-04-24 03:34:53

នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានបើកសម័យ​ប្រជុំ​លើក​ទី៣​ព្រឹទ្ធសភា​នីតិកាល​ទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ០៣ រួមមាន៖ 

របៀបវារៈទី១៖  ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភា នីតិកាលទី៤។

របៀបវារៈទី២៖  ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។

របៀបវារៈទី៣៖​ បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវ កង សៅរ៍ធន ជាសមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤។ 

 

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពី លទ្ធផល​នៃ​ការ​​បើក​សម័យ​ប្រជុំ​លើក​ទី៣​ ព្រឹទ្ធសភា​នីតិកាល​ទី៤​ នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៩

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦