គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ស៊ឹម កា បានអញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំណុះ ជើងវត្ត និងព្រះសង្ឃ គណៈកម្មការ អាចារ្យ
2019-04-29 00:21:32


នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំណុះ ជើងវត្ត និងព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមជាងសាងសង់សមិទ្ធផលក្នុងវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានអញ្ជើញចុះពិនិត្យមើលក្រុមជាងជួសជុល និងសាងសង់សមិទ្ធផលនានា នៅក្នុងវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ដែលរួមមានសមិទ្ធផល÷ ក្លោងទ្វារ របង ព្រះវិហារ ដងទង់ អណ្តូងទឹក សាលាបុណ្យ សាលារៀន ការចាក់ដីបំពេញសំអាតទីធ្លាវត្ត រោងម៉ាស៊ីនភ្លើង រួមទាំងឈាបនដ្ឋាន ដើម្បីធ្វើយ៉ាងណាធានាឲ្យការសាងសង់សំណង់ទាំងអស់ប្រកបដោយគុណភាព សោភ័ណភាព ស្របតាមរចនាបថខ្មែរ និងបព្ចាប់ឲ្យបានឆាប់ ដើម្បីប្រគល់ជូនព្រះសង្ឃ ពុបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ធ្វើការប្រើប្រាស់ និងត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យឆ្លងតាមពេលវេលា សមស្រប នៅពេលខាងមុខនេះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦