គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញចុះសូរសុខទុក្ខ និងជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏និងសិក្សាឈ្វេងយល់អំពីវឌ្ឍភាព
2019-04-29 00:46:12

 

នៅរសៀលថ្ងៃទី២៧ខែមរសាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសូរសុខទុក្ខ និងជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏និងសិក្សាឈ្វេងយល់អំពីវឌ្ឍភាពនិងការអនុវត្តន៏តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនិងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុង កិច្ចប្រជុំនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខពីសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធាន ព្រឹទ្ធសភា ជូនដល់ ប្រធានជំទប់ទី១ ទី២ និងដមាជិកក្រុមប្រឹក្សាឃុំទាំងអស់ដែលបានចូលរួម។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៏ របស់លោកប្រធានក្រុមប្រឹក្សាឃុំ ឯកឧត្តមក៏បានលើកឡើង អំពីតួនាទី និងភារកិច្ចសំខាន់របស់ក្រុមប្រឹក្សាឃុំត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរដោយយោងតាមផែនការ អភិវឌ្ឍ០៣ឆ្នាំរំកិលរបស់ឃុំស្របតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន និងជំរុញអនុវត្តន៏ជាប្រចាំការងារភូមិឃុំមានសុវត្ឋិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និង វិសហមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរ។ ជាចុងក្រោយខ្ញុំក៏បានធ្វើការផ្តាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់តៀមលក្ខណះចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខ័ណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៦ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និង និតិរដ្ឋ ការបន្តរក្សាសន្តិភាព និង ការអភិវឌ្ឍន៏ប្រទេសជាតិអោយកាន់តែមានការរីកចំរើនថែមទៀត។ នៅក្នុងឱ កាសនោះ ឯកឧត្តមក៏បានជួយឧបត្ថម្ភអាវ យឺត និង ថវិការមួយចំនួនដល់ក្រុមប្រឹក្សាឃុំទន្លេបិទផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦