គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមឆាយ វណ្ណា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំយុវជនសហគមន៍ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
2019-04-29 01:39:28


ឯកឧត្តមឆាយ វណ្ណា លេខាធិការគណៈកម្មការទ៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំយុវជនសហគមន៍ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

វគ្គអប រំបណ្តុះបណ្តាល ស្តីពីការពង្រឹងសម្ថភាព
យុវជននេះ មានការចូលរួមពីលោក ស្រេង លី អភិបាលស្រុកក្រូចឆ្នារ និងមានការអញ្ជើញចូលរួមពីប្រធាន និងសមាជិកក្រុមព្រឹក្សាឃុំ ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្សប្រមាណ350នាក់ ។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលដល់យុវជន ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពីតួនាទី ភារកិច្ចរបស់ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្ស ត្រូវចូលរួមការអនុវត្តន៍ និងផ្សព្វផ្សាយលើការងារអប់រំ ការក្សាការពារបរិស្ថាន និងការធ្វើចំណាកស្រុកដោយស្របច្បាប់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីអោយភូមិឃុំមានសុវត្ថិភាព និងមានការការអភិវឌ្ឍន៍ រីកចំរើនថៀមទៀត។
ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់យុវជន សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ និងចូលរួមជួយដល់ការងារសង្គម និងការអភិវឌ្ឍន៍សហគមន៍។ ទន្ទឹមនោះ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់អជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់បន្តបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អដើម្បីដោះស្រាយរាល់សំណូមពរនិងតំរូវការបស់បងប្អូនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦