គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ឆាយ វណ្ណា បានអញ្ជើញចុះសូរសុខទុក្ខ និងជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៍ និងសិក្សាឈ្វេងយល់អំពី វឌ្ឍភាពនិងការអនុវត្តន៏
2019-04-29 01:46:04

   

នារសៀលថ្ងៃទី២៨ខែមរសាឆ្នាំ២០១៩
ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសូរសុខទុក្ខ និងជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៍ និងសិក្សាឈ្វេងយល់អំពី វឌ្ឍភាពនិងការអនុវត្តន៏តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុង កិច្ចប្រជុំនោះ ឯកឧត្ដម ឆាយ វណ្ណា ក៏បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខពីសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធាន ព្រឹទ្ធសភា ជូនដល់ ប្រធានជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ដែលបានចូលរួម។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៏ របស់លោកប្រធានក្រុមប្រឹក្សាឃុំ ឯកឧត្ដម ឆាយ វណ្ណា ក៏បានលើកឡើង អំពីតួនាទី និងភារកិច្ចសំខាន់របស់ក្រុមប្រឹក្សាឃុំត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរដោយយោងតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន និងជំរុញអនុវត្តន៏ជាប្រចាំការងារភូមិឃុំមានសុវត្ឋិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និង វិសហមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរ។ ជាចុងក្រោយឯកឧត្ដម ឆាយ វណ្ណា ក៏បានធ្វើការផ្តាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតទាំងអស់ តៀមលក្ខណះទាំងអស់គ្នាដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខ័ណ្ឌ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៦ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និង និតិរដ្ឋ ការបន្តរក្សាសន្តិភាព និង ការអភិវឌ្ឍន៏ប្រទេសជាតិអោយកាន់តែមានការរីកចំរើនថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្ដម ឆាយ វណ្ណា ក៏បានជួយឧបត្ថម្ភអាវ យឺត និង ថវិការមួយចំនួនដល់ក្រុមប្រឹក្សាឃុំជីរោទ៏ទី១ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦