គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយក្រុមកីឡាការនីបាល់ទាត់នារី នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ
2016-11-07 02:09:22

កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយក្រុមកីឡាការនីបាល់ទាត់នារី នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលទើបនឹងវិលត្រឡប់មកពីចូលរួមការប្រកួតកីឡាជាតិលើកទី១ នៅរាជធានីភ្នំពេញ ហើយទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស (មេដាយប្រាក់) ផ្នែកកីឡាបាល់ទាត់នារី ។ ក្នុងឱកាសនោះ សម្ដេចបានឧបត្ថម្ភលើកទឹកចិត្តដល់គ្រូបង្វឹក ចំនួន៤នាក់ ដែលម្នាក់ៗទទួលបាន ១៥ម៉ឺន រៀល និងកីឡាការីនី ចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦