គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុម និងលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជីកស្តារស្រះទឹក ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ
2019-04-30 07:45:25

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុម និងលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជីកស្តារស្រះទឹក  ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលជាស្រះទឹកទី១ ក្នុងចំណោមស្រះទឹកទាំង៩ ប្រចាំឆ្នាំ២០១៩។ ឆ្លៀតឱកាសនោះ ឯកឧត្តម  និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ព្រមទាំងមានការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ស្រះទឹកនេះ ចូលរួមថែរក្សារទាំងអស់គ្នា  នាឱកាសនោះដែរមានការចូលរួមពីគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ  សរុបចំនួន១២០នាក់។

សូមបញ្ជាក់ថាការជីក និងស្តារស្រះទឹកទាំង៩នេះ គឺមានការឧបត្ថម្ភដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា  រួមមាន៖ ខេត្តកែបចំនួន០១កន្លែង, ខេត្តកំពតចំនួន០៧កន្លែង និងខេត្តតាកែវចំនួន០១កន្លែង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦