គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយនឹង ​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣​ព្រឹទ្ធសភា ក្រុមការងារជីកស្តារស្រះទឹក ស្ថិតនៅភូមិ​ របងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
2019-05-02 07:25:27

ក្រោមកិច្ចសហការរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយនឹងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា  ក្រុមការងារជីកស្តារស្រះទឹក  បានជីកស្តារស្រះទឹកទី២រួចរាល់ជាស្ថាពរ  នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩  ស្ថិតនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្រះទឹកទី២នេះ  បានចាប់ផ្តើមជីកនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩  មានបណ្តោយ២៤ម៉ែត្រ ទទឹង២២ម៉ែត្រ និងជំរៅ៥ម៉ែត្រ ដោយពិនិត្យឃើញស្ថានភាពលំបាកក្នុងការធ្វើដំណើរទៅទីតាំងស្រះទឹកនោះ ព្រមទាំងមានសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារបានសម្រេចធ្វើផ្លូវមួយខ្សែប្រវែង២០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦