គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
2019-05-03 09:14:47

នារសៀលថ្ងៃសុក្រ  ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម  ខៀវ មុត  ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៥   ឯកឧត្តម លី សារី លោកជំទាវ កង សៅរ៍ធន  សមាជិកា  បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី៣ ស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លៀតឱកាសនោះ ឯកឧត្តម  និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំព្រឹទ្ធសភា ព្រមទាំងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាស្រះទឹក ទាំងអស់គ្នាដោយដាំកូនឈើជុំវិញស្រះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហណៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ  សរុបចំនួន៥៨នាក់។ ស្រះទឹកទី៣ដែលកំពុងជីកស្តារស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត  បានចាប់ផ្តើមជីកនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦