គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គិន ណែត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំព្រឹទ្ធសភា
2019-05-08 03:47:43

ខេត្តកំពត÷ នាព្រឹក ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិ ភាគ ទី ៥ ឯកឧត្តម លី សារី ឯកឧត្តម ស្រី បេន និងលោកជំទាវ កង សៅរ៍ធន សមាជិកក្រុម បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី៤ ស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លៀតឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំព្រឹទ្ធសភា ព្រមទាំងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាស្រះទឹក ទាំងអស់គ្នា ដោយដាំដើមឈើជុំវិញស្រះទឹក និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហនៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៥៤នាក់។ ស្រះទឹកទី៤ដែលកំពុងជីកស្តារស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានចាប់ផ្តើមជីកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦