គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកាន់កម្មវិធីនិងបដិសណ្ឋាកិច្ច» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
2019-05-10 03:33:46

នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកាន់កម្មវិធីនិងបដិសណ្ឋាកិច្ច» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិក្ខាកាមចំនួន៣២នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដែលឧទ្ទេសនាមដោយលោក ស៊ាង សុបញ្ញា នាយកវិទ្យស្ថានអន្តរជាតិ Cam-Asean៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦