គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋបងប្អូនសាសនិកឥស្លាម នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
2019-05-10 07:35:26

នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឺទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋបងប្អូនសាសនិកឥស្លាម ព្រមទាំងបាននាំយកអំណោយជាកញ្ចប់អារហារ សំរាប់ស្រាយបួសក្នុងខែបួស (RAMADAN) ដែលជាអំណោយ របស់អង្គការ  ( Muslim Aid Cambodia )

ដើម្បីចែកជូនជនពិការ ជនចាស់ជរានិងគ្រួសារក្រីក្រនៅឃុំស្វាយប្រទាលស្រុកស្អាខេត្តកណ្តាល។

 

នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជំរាបជូនបងប្អូន ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សកម្មភាព របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាតែងតែកំណត់ យកគោលការណ៏ជាអទ្ធិភាពបន្កការជួយឧបត្ថម្ភជួយដល់ជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះព្រមទាំង ការយកចិត្តទុកដាក់គិតគូរអំពីសុខ ទុក្ខនិងតំរូវការរបស់ប្រជាពលរដ្ឋក្នុងនោះបងប្អូនសាសនិកឥស្លាម ក៍ទទួល បាននូវការយកចិត្តទុកដាក់និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបន្តថែរក្សានិងការពារសន្តិភាព ដើម្បី នាំមក នូវការរីកចំរើន សេដ្ឋកិច្ចគ្រួសារនិងប្រទេសជាតិ យើងទទួល បាននូវការអភិវឌ្ឍន៏រីកចំរើនថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦