គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា បានធ្វើការពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជូនដល់ក្រមប្រឹក្សាទាំងអស់
2019-05-16 00:33:43

ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះជួបប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាឈ្វេងយល់អំពីការអនុវត្តន៏តួនាទីភារកិច្ចរបស់ក្រុម
ប្រឹក្សាសង្កាត់និងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុង កិច្ចប្រជុំនោះ ឯកឧត្តម ឆាយ វណ្ណា បាន ធ្វើការពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជូនដល់ក្រមប្រឹក្សាទាំងអស់ ព្រមទាំងបានលើកឡើង អំពីតួនាទី និងភារកិច្ចសំខាន់របស់ក្រុមប្រឹក្សាត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរថែមទៀត ឆ្លើបតបតាម តំរូវកា រ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ព្រមទាំងពង្រឹងការអនុវត្តន៏គោល ការណ៏ភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាការពារសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។ទន្ទិមនោះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុត្តន៏គោលនយោបាយ វិម្ឈការ និង វិសហមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីប្រែក្លាយជីវភាព របស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការផ្តាំផ្ញើរដល់ប្រធានក្រុមប្រឹក្សាជំទប់ ទី១ ទី២និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវត្រៀមលក្ខណះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខ័ណ្ឌដែល នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៦ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះដើម្បីបន្តរក្សាការពារ សន្តិភាពនិង ការអភិវឌ្ឍន៏ប្រទេសជាតិអោយមានការរីកចំរើនថែមទៀត។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា បាន ជួយឧបត្ថម្ភ អាវយឺតនិងថវិការ មួយចំនួនជូនដល់ក្រុមប្រឹក្សា សង្កាត់សួងផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦