គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា បានចុះសួរសុខទុក្ខ និងជួបសណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏
2019-05-16 00:53:59

នៅរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩

ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណ:កម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះសួរសុខទុក្ខ និងជួបសណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាឈ្វេងយល់អំពីការអនុវត្តន៏តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនិងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រោយពីបានស្តាប់បាយការណ៏របស់លោកប្រធានក្រុម

 ប្រឹក្សាឃុំ លើការងារវិវឌ្ឍន៏របស់ឃុំ នៅក្នុង កិច្ចជួបសំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា បាន ធ្វើការពាំនាំនូវការផ្តាំផ្ញើរសូរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធភានៃព្រះរាជាណាចក្រកម្ពុជាជូនដល់ក្រមប្រឹក្សាទាំងអស់ ព្រមទាំងបានធ្វើកាវផ្តាំផ្ញើរក្រុមប្រឹក្សាត្រូវខិតខំយក ចិត្តទុក្ខដាក់បន្ថែមទៀត ក្នុនការបំរើសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរថែមទៀត ដើម្បី ឆ្លើបតបតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួនព្រមទាំងពង្រឹងការអនុវត្តន៏គោល ការណ៏ភូមិឃុំមានសវត្ថិភាព ដើម្បីរក្សាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការផ្តាំផ្ញើរដល់ប្រធានក្រុមប្រឹក្សា ជំទប់ ទី១ ទី២និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខ័ណ្ឌដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះដើម្បីបន្តរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៏ប្រទេសជាតិអោយមានការរីកចំរើនថែមទៀត។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា បាន ជួយឧបត្ថម្ភ អាវយឺតនិងថវិការ មួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំស្រឡប់ផងដែរ។

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦