គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បាននាំយកថវិកា ចំនួន១លានរៀល របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជូនលោក ខាត់ សារ៉ាន អភិបាលរងស្រុកអូរជ្រៅ ដែលបានរងគ្រោះដោយធ្លាក់ពីលើពិដានផ្ទះ
2019-05-17 02:39:07

 

នារសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បាននាំយកថវិកា ចំនួន១លានរៀល របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទៅជូនលោក ខាត់ សារ៉ាន អភិបាលរងស្រុកអូរជ្រៅ ដែលបានរងគ្រោះដោយធ្លាក់ពីលើពិដានផ្ទះរបួសឆ្នឹងកែងជើងទាំងសងខាង និងបាក់ម្រាមជើងពីរ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ស្ថិតនៅភូមិគោបលិច ឃុំគោប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦