គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងប្រារព្ធវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ
2019-05-21 03:19:24

នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
....................................................
នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រួមជាមួយក្រុមប្រឹក្សារាជធានី~គណៈអភិបាលរាជធានី មន្ត្រីរាជការទាំង២៤មន្ទីរ ខណ្ឌទាំង១៤ រាជធានីភ្នំពេញ និងព្រះសង្ឃ សរុបប្រមាណជាង៥០០០អង្គ/នាក់ បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងប្រារព្ធវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅ។ សូមបួងសួងជូនប្រជាជន និងមាតុភូមិកម្ពុជា បន្តទទួលបាននូវសុខសន្តិភាពកាន់តែរឹងមាំ និងស្ថិតស្ថេរជានិច្ចអចិន្ត្រៃយ៍រៀងរហូត កុំបីមានឧបសគ្គចង្រៃណាមករារាំងឡើយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦