គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះសួរសុខទុក្ខ និងជួបសណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
2019-05-24 07:20:55

នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះសួរសុខទុក្ខ និងជួបសណេះសំណាលជាមួយក្រុមប្រឹក្សា​ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាឈ្វេង​យល់​ អំពីការអនុវត្តន៏តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រោយពីបានស្តាប់បាយការណ៏របស់លោកប្រធានក្រុមប្រឹក្សាឃុំ លើការងារវិវឌ្ឍន៏របស់ឃុំ និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការផ្តាំផ្ញើរដល់ប្រធានក្រុមប្រឹក្សា ជំទប់ ទី១ ទី២និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណះ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខ័ណ្ឌដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះដើម្បីបន្តរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៏ប្រទេសជាតិអោយមានការរីកចំរើនថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦