គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញពិនិត្យទីកន្លែងសម្រាប់ការរៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ
2019-05-31 01:10:56

នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣០ ខែឧសភា ឆ្នាំ២០១៩  គណៈកម្មការទី១ព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្តកំពង់ចាម មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  រដ្ឋសភា លោកនាយកសាលាកុមារកំព្រា លោកនាយកសាលាអប់រំពិសេស បានអញ្ជើញពិនិត្យទីកន្លែងសម្រាប់ការរៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០១៩ នៅវិទ្យាល័យអប់រំពិសេស(កុមារកំព្រា គ ថ្លង់ និងពិការ) ស្ថិតក្នុងភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦