គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់២៧ឆ្នាំ និងអភិសេក ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធព្រះសព របស់ព្រះគ្រូទេពមុនី គង់ យុន
2019-06-06 00:23:49

ខេត្តតាកែវ ÷នៅថ្ងៃពុធ ៣កើត ខែជេស្ឋ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា  ឆ្នាំ ២០១៩  ឯកឧត្តម ទេព  ងន  អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់២៧ឆ្នាំ និងអភិសេក ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធព្រះសព របស់ព្រះគ្រូទេពមុនី គង់  យុន  ដែលទទួលមរណៈភាពទៅកាន់បរលោកខាងមុខ ។ នាឱកាសនោះដែរឯកឧត្តមបាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យចំនួន១៤០០$ សម្រាប់កសាងវត្ត  និង៥0ម៉ឺន រៀល សម្រាប់ប្រគេនចៅអធិការ វត្ត ព្រះសង្ឃក្នុងមួយអង្គ៦ម៉ឺនរៀល តាជីយាជីប្រជាពលរដ្ឋ  និងប្រជាការពារ ម្នាក់ៗថវិកា២ម៉ឺនរៀល  នៅវត្តទេពប្រណម្យ ស្ថិតនៅក្នុងភូមិភ្នំលន្ទះ ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦